សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំកិច្ចប្រជុំដំណាក់កាលពី២ពាក់ព័ន្ធនឹងខ្លឹមសារវិសោធនកម្មនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិលនឹងរៀបចំកិច្ចប្រជុំដំណាក់កាល ...
ក្រសួងមហាផ្ទៃ
កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសិក្សាថ្មីចំនួន៤ទីតាំង នៃកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប-BEEP)
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសិក្សាថ្មីចំនួន៤ទីតាំងនៃកម្មវិធី ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹងស្តីពីសិក្ខាសិលាផ្សព្វផ្សាយស្តីពី វេបផតថលសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលកម្ពុជា
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោបានចេញនូវសេចក្តីជូនដំណឹងស្តីពីសិក្ខាសិលាផ្សព្វផ្សាយស្តីពី វេបផតថលសម្រាប់ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលកម្ពុជា នៅលើបណ្តាញសង្គមផ្លូវការរបស់ ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី តេជោ
សេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកបណ្ឌិត Lee Joong Keun ប្រធាន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកបណ្ឌិត Lee Joong Keun ប្រធាន ប៊ូ យ៉ុង គ្រុប នៃ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ដីពីការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់
នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ យោងទៅតាមសេចក្តីថ្លែងការណ៍រួមនេះ សមាគមទាំង ...
សមាគមធនាគារនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី វេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ឆ្នាំ២០២២
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវេទិកាថ្នាក់រដ្ឋមន្ត្រីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ឆ្នាំ២០២២។ឯកឧត្តម សុខ ចិន្តាសោភា ៖ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីជូនដំណឹងស្តីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ការអនុវត្តនេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីណែនាំស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីណែនាំមួយស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅលើគេហទំព័របណ្តាញសង្គមផ្លូវការ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលក្នុងឱកាសប្រារព្ធទិវាសិទិ្ធលំនៅឋានពិភពលោកលើកទី៣៧
ក្នុងឱកាសនៃការប្រារព្ធទិវាសិទិ្ធលំនៅឋានពិភពលោកលើកទី៣៧ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ ក្រុមអង្គការសង្គមស៊ីវិលបានសម្តែងនូវការព្រួយបារម្ភនិងសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា សូមជំរុញឱ្យមានដំណោះស្រាយសមរម្យដើម្បីបញ្ចប់ ...
លីកាដូ
សេចក្តីក្រើនរំលឹករបស់ក្រសួងសុខាភិបាល ស្តីពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់
នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភីបាលបានចេញសេចក្តីក្រើនរំលឹកមួយស្តីពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្តីពី ការពង្រឹងការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥
នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការពង្រឹងការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។ក្រោមមូលបទស្តីពី “ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន ស្តីពីការកែសម្រួលនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរមកពីបរទេស
នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេសនៅលើគេហទំព័របណ្តាញសង្គមរបស់ខ្លួន។ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលបានសម្រេច ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចជំនួបសំដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចជំនួបសំដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ នៅ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្ដីប្រកាសព័ត៌មានស្ដីពី តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីតួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និង ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្ដីណែនាំស្ដីពីការបញ្ឈប់ការផ្ដល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា"គម្រោងខ្ចីលុយ"
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ និយតករទូរគមនាគមន៍កម្ពុជាបានបង្ហោះសេចក្តីណែនាំស្តីពីការបញ្ឈប់ការផ្ដល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា”គម្រោងខ្ចីលុយ” នៅលើគេហទំព័របណ្តាញសង្គម ផ្លូវការរបស់ពួកគេ។ យោង ...
និយតករទូរគមនាគមន៍កម្ពុជា
សេចក្តីជូនព័ត៌មានស្តីពី កិច្ចជំនួបសំដែងការគួរសម និងពិភាក្សាជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពីកិច្ចជំនួបសំដែងការគួរសម និងពិភាក្សាជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន ប្រចាំកម្ពុជា។នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្ដម ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីថ្លែងការណ៍រួមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ស្តីពីការសិក្សាដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាល្លឺម៉ង់
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សមាគធនាគារនៅកម្ពុជា រួមជាមួយ សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការួមអំពីរការរបាយការណ័ស្រាវជ្រាវមានចំណងជើងថា «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍ ...
សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី ការបើកដំណើរការកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថានទូតអូស្ត្រាលីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបើកដំណើរការកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់។ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍ ...
ស្ថានទូតអូស្ត្រាលីភ្នំពេញ
សេចក្តីថ្លែងការណ៍ស្តីពីការសិក្សាដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលអាល្លឺម៉ង់ បង្ហាញពីបញ្ហាធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយស្តីពីការសិក្សាមួយ ដែលគាំទ្រដោយ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានផ្ដល់ ...
សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ)
សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ។ក្នុងអំឡុងពេលជំនួបសម្តែងការគួរសម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍រួមរបស់សហគមន៍ជនជាតិដើមភាគតិចនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលទ្ធផលប្រមូលធាតុចូលក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីព្រៃឈើ
នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២២ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមរបស់សហគមន៍ជនជាតិដើមភាគតិចនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលទ្ធផលប្រមូលធាតុចូលក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ស្តីពីព្រៃឈើ។ ...
សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា
សេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រសូងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្តោះអាសន្ននៅរាជធានីភ្នំពេញ។ យោងទៅតាមសេចក្តីជូនដំណឹង ការផ្អាកដំណើរការគ្រឹះស្ថានសិក្សា ...
ក្រសួងអប់រំ យុវជន និងកីឡា
ការរៀបចំសន្និសីទសារព័ត៌មានអំពីការធ្វើវិសោធនកម្មច្បាប់តំបន់ការពារ និងច្បាប់ព្រៃឈើ ដែលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច
នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ សម្ព័ន្ធជនជាតិដើមភាគតិច បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និសីទសារព័ត៌មានអំពីការធ្វើវិសោធនកម្មច្បាប់តំបន់ការពារ និងច្បាប់ព្រៃឈើ ដែលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច។សម្ព័ន្ធជនជាតិដើមភាគតិចនឹង ...
សម្ព័ន្ធជនជាតិដើមភាគតិច
សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងគុយបា ពង្រឹងទំនាក់ទំនង
នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងគុយបា ពង្រឹងទំនាក់ទំនង។ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ