សេចក្តី​ប្រកាស​ព័ត៌មាន៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា​​​បញ្ចេញ​មូលនិធិ​ពិសេស​តាមររយៈ ARDB​ ដើម្បី​អន្តរាគមន៍​រក្សា​លំនឹង​ថ្លៃ​ស្រូវ​

​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ (ARDB)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បញ្ចេញ​មូលនិធិ​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ ដើម្បី​អន្តរាគមន៍​រក្សា​លំនឹង​ថ្លៃ​ស្រូវ​។​ ឆ្លើយ​តប​នឹង​បញ្ហា​ធ្លាក់​ថ្លៃ​ស្រូវ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បញ្ចេញ​មូលនិធិ​ចំនួន​ ៤០​ លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​ ដើម្បី​លើក​ស្ទួយ​ផលិតផល​កសិកម្ម​ រក​ទីផ្សារ​ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ (ARDB)​។​ មូលនិធិ​នេះ​នឹង​ផ្តល់​ជា​ទុន​បង្វិល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដៃគូ​ប្រមូល​ទិញ​ស្រូវ​ឱ្យ​អស់​លទ្ធភាព​ និង​តាម​តម្លៃ​សមរម្យ​ពី​បង​ប្អួ​ន​ប្រជា​កសិករ​។​

ធនាគារ​អភិវឌ្ឍន៍ជនបទ​ និង​កសិកម្ម​ (ARDB)​

ទាញយក៖ pdf