ការ​រៀបចំ​គម្រោង​ព្រឹត្តិ​ប័ត្រ​ស្រាវជ្រាវ​អេ​ឡិច​ត្រូ​និក​ប្រចាំខែ​ (E-Bulletin​ Project)

​នៅ​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​គម្រោង​ព្រឹត្តិ​ប័ត្រ​ស្រាវជ្រាវ​អេ​ឡិច​ត្រូ​និក​ប្រចាំខែ​ (E-Bulletin​ Project)​។​

​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​ និង​ស្រាវជ្រាវ​ នៃ​ក្រសួងពាណិជ្ជកម្ម​ កំពុង​រៀបចំ​នូវ​គម្រោង​ព្រឹត្តិ​ប័ត្រ​ស្រាវជ្រាវ​អេ​ឡិច​ត្រូ​និក​ប្រចាំខែ​ (E-Bulletin​ Project)​ ក្នុង​គោលបំណង​ដើម្បី​ធ្វើការ​ចងក្រង​ប្រមូលផ្តុំ​ និង​បោះពុម្ពផ្សាយ​ជា​ប្រចាំ​រៀង​រាល់​ខែ​ នូវ​រាល់​ស្នាដៃ​ស្រាវជ្រាវ​សំខាន់ៗ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​ ព្រមទាំង​ប្រធានបទ​សំខាន់ៗ​ផ្សេង​ទៀត​ ដែល​មាន​អត្ថន័យ​ខ្លឹមសារ​សំដៅ​ចូលរួម​លើក​ស្ទួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ជា​ស្នាដៃ​ដើម​ប្រកបដោយ​ក្រមសីលធម៌​ពុំ​មានការ​ញោះ​ញុ​ង​ វាយប្រហារ​ និង​មិន​បម្រើ​ឱ្យ​ក្រុម​ ឬ​គណបក្ស​ណាមួយ​ឡើយ​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf