សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​រុ​ស្សី​ នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១​ នៃ​គណៈកម្មការ​អន្តរជាតិ​រដ្ឋាភិបាល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​

នៅ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កម្ពុជា​ និង​រុ​ស្សី​ នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១១​ នៃ​គណៈកម្មការ​អន្តរជាតិ​រដ្ឋាភិបាល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។​

​កម្ពុជា​ និង​រុ​ស្សី​ នឹង​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​លើក​ទី​១១​ នៃ​គណៈកម្មការ​អន្តរជាតិ​រដ្ឋាភិបាល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២៥​ តាម​ប្រព័ន្ធ​វី​ដេ​អូ​។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf