សេចក្ដីប្រកាសព័ត៌មាន៖ កម្ពុជា និងឥណ្ឌូណេស៊ី នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី កម្ពុជា និងឥណ្ឌូណេស៊ី នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី សម្រាប់កិច្ចសហប្រតិបត្ដិការទ្វេភាគី (the 5th JCBC) ដែលឯកឧត្ដម សុខ ចិន្ដាសោភាឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្រី្ដការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Retno L.P. Marsudi រដ្ឋមន្ដ្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ