​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​

​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​។​ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ODA​ ក្នុង​ទឹក​ ប្រាក់​ ៤,៥០១​លាន​យ៉េន​ ដែល​ស្មើ​ប្រមាណ​ជា​ ៤១​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​គម្រោង​៣​ ខាងក្រោម​៖

  1. ទឹកប្រាក់​២,១៥៣​លាន​យ៉េន​សម្រាប់​ «​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្ត​ សៀមរាប​»​។​
  2. ​ទឹកប្រាក់​៣៤៨​លាន​យ៉េន​សម្រាប់​ «​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​»​។​
  3. ទឹកប្រាក់​២០០០​លាន​យ៉េន​សម្រាប់​ «​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​»​។

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf