សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងសុខាភិបាលប្រកាសស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
នៅថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យរដ្ឋមួយចំនួន ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមន្ទីរពេទ្យកុមារជាតិ។
ក្រសួងសុខាភិបាល