សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ការ​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ប្រកបដោយ​ភាព​ធន់​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ចុះ​អនុស្សរណៈ​យោគយល់​ (MoU)​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ កិច្ច​សហប្រតិបត្តិការ​នេះ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​ ៣​ រួម​មាន​ ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ការ​ជំរុញ​ហិរញ្ញវត្ថុ​អាកាសធាតុ​ និង​ចីរភាព​ និង​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​បន្ន​ និង​ចីរភាព​ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។​ ភាព​ជា​ដៃគូ​នេះ​ក៏​មាន​គោលបំណង​គាំទ្រ​ដល់​ដំណើរ​របស់​កម្ពុជា​ក្នុង​ការ​ចាក​ចេញពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩​ ផង​ដែរ​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf