សេចក្តីប្រកាសព័ត៌មាន៖ របាយការណ៍ថ្មីគូសបង្ហាញអំពីវិធានការរួម ដើម្បីការពារកុមារពីហានិភ័យសុខភាពបរិស្ថាននៅកម្ពុជា
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ យូនីសេហ្វបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរបាយការណ៍ថ្មីគូសបង្ហាញអំពីវិធានការរួម ដើម្បីការពារកុមារពីហានិភ័យសុខភាពបរិស្ថាននៅកម្ពុជា នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របាយការណ៍ស្តីពីកុមារ និងបរិស្ថានដែលចេញផ្សាយដោយក្រសួងសុខាភិបាល ក្រោមការគាំទ្ររបស់យូនីសេហ្វ។ របាយការណ៍នេះបានលើកឡើងពីហានិភ័យសុខភាពបរិស្ថានចម្បងៗដែលកុមារប្រឈមមុខ រួមទាំងការប៉ះពាល់នឹងការបំពុលខ្យល់ ការបំពុលទឹក និងអាហារ ភាពតានតឹងដោយសារកំដៅ សារធាតុលោហពុល ថ្នាំសម្លាប់សត្វល្អិត និងកាកសំណល់គ្រោះថ្នាក់ផ្សេងទៀត ដែលកាន់តែធ្ងន់ធ្ងរឡើងដោយការប្រែប្រួលអាកាសធាតុ។
យូនីសេហ្វ