សេចក្តីប្រកាសរបស់ស្ថានទូតជប៉ុនស្តីពីការផ្តល់ជំនួយរបស់រដ្ឋាភិបាលជបុ៉នសំរាប់ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ សុខភាពមាតានិងទារក និងអនាម័យ និងការកសាងសមត្ថភាពយុវជន
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយស្តីពីការផ្តល់ជំនួយរបស់រដ្ឋាភិបាលជបុ៉នសំរាប់ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ សុខភាពមាតានិងទារក និងអនាម័យ និងការកសាងសមត្ថភាពយុវជន។ រដ្ឋាភិបាលជបុ៉នបានយល់ព្រមផ្តល់ប្រាក់ចំនួន ៨៩០,៤៧១ដុល្លារអាមេរិកដល់អង្គការចំនួន៣ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសំរាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជបុ៉ន។ គម្រោងទាំង៣ រួមមាន៖
- គម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ ភូមិធម្មជាតិសម្តេចតេជោរ (ថវិការចំនួន ៨៥,០១៩ដុល្លារអាមេរិក)
- គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហាររូបត្ថម្ភ ទឹកស្អាតនិងអនាម័យនៅក្នុងខេត្តព្រះវិហារ (ឆ្នាំទី១) (ថវិការចំនួន ៤៥២,៤២៧ ដុល្លារអាមេរិក)
- គម្រោងការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយះការពង្រឹងមជ្ឈមណ្ខលសិក្សាសហគមន៍ (ឆ្នាំទី១) (ថវិការចំនួន ៣៥៣,០២៥ ដុល្លារអាមេរិក)
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា