សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​ការ​​រៀបចំ​កិច្ចប្រជុំ​ដំណាក់​កាលពី​២​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​វិសោធនកម្ម​នៃ​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២​ ក្រសួងមហាផ្ទៃ​ បាន​ជូនដំណឹង​ដល់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​បរទេស​ ព្រមទាំង​សាធារណ​ជនជាតិ​ និង​អន្តរជាតិ​ជ្រាប​ថា​ ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​សម្របសម្រួល​ ដោះស្រាយ​សំណើ​ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ី​វិល​នឹង​រៀបចំ​កិច្ចប្រជុំ​ដំណាក់កាល​ទី​២​ ជាមួយ​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​បន្ត​ពិគ្រោះ​យោបល់​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​វិសោធនកម្ម​ នៃ​ច្បាប់​ស្តី​ពី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ វេលា​ម៉ោង​ ៨៖៣០​ នាទី​ព្រឹក​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf