សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការជួយអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ការងារជូនដល់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏។ គិតត្រឹមថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ មានអតីតបុគ្គលិកសរុបចំនួន ២៦២រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូរទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ នៅសល់បុគ្គលិកចំនួន ១១១រូបទៀតដែលមិនព្រមទទួលយកសំណង។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលស្វែងរកឱកាសការងារថ្មីសម្រាប់អតីតបុគ្គលិកផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ