សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ជួយ​អន្តរាគមន៍​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ស្រប​តាម​ច្បាប់​ការងារ​ជូន​ដល់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៏​។​ គិត​ត្រឹម​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ មាន​អតីត​បុគ្គលិក​សរុប​ចំនួន​ ២៦២​រូប​ ក្នុង​ចំណោម​ ៣៧៣​រូប​ បាន​យល់ព្រម​ទទួលយក​ការ​ទូរ​ទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន​។​ នៅ​សល់​បុគ្គលិក​ចំនួន​ ១១១​រូប​ទៀត​ដែល​មិន​ព្រម​ទទួលយក​សំណង​។​ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ (NEA)​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​ត្រៀមខ្លួន​ដើម្បី​ជួយ​សម្របសម្រួល​ស្វែងរក​ឱកាស​ការងារ​ថ្មី​សម្រាប់​អតីត​បុគ្គលិក​ផង​ដែរ​។​

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf