សេចក្តីប្រកាសព័ត៌មានស្តីពី យន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី យន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ រួមមាន(១)គណៈកម្មការសុរិយោដីថ្នាក់ជាតិ-ថ្នាក់ខេត្ត (២)អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី (៣)យន្តការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ និង(៤)យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍ច្បាប់ជាធរមាន មិនមានការបង្ខិតបង្ខំ គំរាមកំហែង ឬបំភិតបំភ័យគូភាគីណាមួយឡើយ។
ជាលទ្ធផលគិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៩ នេះ ក្រសួងបានចុះបញ្ជីដីនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៥,២លានក្បាលដី ស្មើនឹង ៧៤%នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។ តាមផែនការ ការចុះបញ្ជីដីទូទាំងប្រទេសរួមទាំងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនឹងឈានទៅសម្រេចបាន១០០ ភាគរយ នៅត្រឹមឆ្នាំ២០២១។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់