សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព។
នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងនេះរក្សាការប្តេជ្ញាចិត្ត និងមានចំណាត់ការដោយការសម្របសម្រួលជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា។
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា