សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងគុយបា ពង្រឹងទំនាក់ទំនង
នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងគុយបា ពង្រឹងទំនាក់ទំនង។
ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារជាមួយ ឯកឧត្តម Gerardo Peñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី ១ នៃសាធារណរដ្ឋគុយបា អំពីការរៀបចំសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ជាមួយការរំពឹងទុកយ៉ាងមុតមាំថា ការផ្លាស់ប្តូរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះអាចនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ