សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន​មួយ​សែន​ដុល្លារ​អា​មេ​រិ​ក​ដល់​តួ​ក​គី​

​នៅ​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន​មួយ​សែន​ដុល្លារ​អា​មេ​រិ​ក​ដល់​តួ​ក​គី​។​

​ក្នុង​ស្មារតី​មិត្តភាព​ជិត​ស្និ​ទ្ធ​ សាមគ្គីភាព​ និង​ចូលរួម​ជួយ​សម្រាលទុក្ខ​លំបាក​របស់​រដ្ឋាភិបាល​តួ​ក​គី​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បរិច្ចាគ​វិភាគទាន​ជា​ទឹកប្រាក់​ចំនួន​ ១០០,០០០​ (​មួយ​សែន​)​ ដុល្លារ​អា​មេ​រិ​ក​ជា​ជំនួយ​មនុស្សធម៌​ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​។

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf