សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​បរិច្ចាគ​ជំនួយ​មនុស្សធម៌​ចំនួន​បី​សែន​ដុល្លារ​អា​មេ​រិ​ក​ដល់​មី​យ៉ា​ន់​ម៉ា​

​នៅ​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​បរិច្ចាគ​ជំនួយ​មនុស្សធម៌​ចំនួន​បី​សែន​ដុល្លារ​អា​មេ​រិ​ក​ដល់​មី​យ៉ា​ន់​ម៉ា​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ក្នុង​ទឹកប្រាក់​ចំនួន​ ៣០០,០០០​ ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​នៃ​ព្យុះ​ស៊ីក្លូន​ នា​ពេល​ថ្មីៗ​នេះ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf