សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ សម្រាប់​គម្រោង​ការពារ​ទឹកជំនន់​ និង​អភិវឌ្ឍន៍​បណ្តាញ​បង្ហូរទឹក​កខ្វក់​

នៅ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​ និង​ជប៉ុន​ ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ សម្រាប់​គម្រោង​ការពារ​ទឹកជំនន់​ និង​អភិវឌ្ឍន៍​បណ្តាញ​បង្ហូរទឹក​កខ្វក់​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ UENO​ Atsushi​ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ និង​ឯកសារ​ពាក់ព័ន្ធ​ស្តី​ពី​ ការ​ផ្តល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ «​គម្រោង​ការពារ​ទឹកជំនន់​ និង​អភិវឌ្ឍន៍​បណ្តាញ​បង្ហូរទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ​ (​កញ្ចប់​ឥណទាន​ទី​១)»​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf