សេចក្តីប្រកាសព័ត៌មានស្ដីពីនគរបាលជាតិកម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ នគរបាលជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីនគរបាលជាតិកម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងបទល្មើសឆ្លងដែនបន្ថែមទៀត។
ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាល ជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំ ដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាអំពីវិធីសាស្ត្រ យុទ្ធសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
នគរបាលជាតិកម្ពុជា
