សេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងអំពាវនាវឱ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជា ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ ដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងដោយគ្មានការរារាំង អនុលោមតាមច្បាប់អន្តរជាតិ
នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មានការបញ្ជាក់ជាថ្មីរបស់កម្ពុជានូវការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងអំពាវនាវឱ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជា ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ ដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងដោយគ្មានការរារាំង អនុលោមតាមច្បាប់អន្តរជាតិ។
ក្នុងអំឡុងពេលនៃសម័យប្រជុំទាំងមូល ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាអន្តរកម្ម កិច្ចពិភាក្សាជាក្រុម និងកិច្ចពិភាក្សាទូទៅ ដោយបានធ្វើសេចក្តីថ្លែងការណ៍ចំនួន២០ ដែលគ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្សជាច្រើន។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ
