សេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​ការ​បទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​យោធា​ថៃ​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​ថៃ​លើ​អធិបតេយ្យ​ និង​ បូរណភាព​ទឹកដី​របស់​កម្ពុជា​ នៅ​តាម​បណ្តោយ​ព្រំដែន​។​ ចន្លោះ​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០២៦​ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ធ្វើការ​ជីកដី​លើក​ទំនប់​ និង​រាយ​បន្លា​លួស​តាម​ទិស​ពី​ជើង​ទៅ​ត្បូង​នៃ​បង្គោល​ព្រំដែន​លេខ​១៤​ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០២៦​ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​រំលោភ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ដើម្បី​រាយ​បន្លា​លួស​ នៅ​តំបន់​បង្គោល​ព្រំដែន​លេខ​២២​ស្ថិត​ក្នុងភូមិ​ថ្ម​ដូន​ ឃុំ​គោក​មន​ ស្រុក​ បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​។

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf