សេចក្តី​ប្រកាស​ព័ត៌មានស្តីពីប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​យោធា​ថៃ​ហ៊ុំ​ព័ទ្ធ​ដីធ្លី​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ

នៅ​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០២៦​ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៌មាន​មួយ​។​

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​យោធា​ថៃ​ហ៊ុំ​ព័ទ្ធ​ដីធ្លី​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ និង​អ្នក​សារព័ត៌មាន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយសារ​យោធា​ថៃ​ហ៊ុំ​ព័ទ្ធ​បន្លា​លួស​ ដាក់​ទូ​កុងតឺន័រ​យក​ដីធ្លី​ ផ្ទះសម្បែង​ដែល​មិន​អាច​ចូល​ទៅ​រស់នៅ​លើ​ទីតាំង​ដី​របស់​ខ្លួន​បាន​។​

 

រដ្ឋបាលខេត្តបន្ទាយមានជ័យ

ទាញយក៖ pdf