សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២៥​ និង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​ស្សាឡា​ម​

នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ប្រកា​សព៍​ត៌មាន​ស្ដី​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ លើក​ទី​២៥​ និង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​ស្សាឡា​ម​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប​ (AEMM)​ លើក​ទី​២៥​ នៅ​ទីក្រុង​បាន​ដា​ ស៊េរី​បេ​ហ្គា​វ៉ា​ន់​ ចាប់ពី​ថ្ងៃ​ទី​២៧​ ដល់​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០២៦​ និង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​ស្សាឡា​ម​ ចាប់ពី​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ ទី​៣០​ ខែមេសា​ ឆ្នាំ​២០២៦​ តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ ដា​តូ​ អឺ​រី​វ៉ា​ន់​ ពើ​ហ៊ុន​ យូ​សូ​ហ្វ​ រដ្ឋមន្ត្រី​ ការ​បរទេស​ទី​២​ នៃ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​ស្សាឡា​ម​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf