សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល”
ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានរៀបចំពិព័រណ៍ធុរកិច្ចឌីជីថល ២០២៣ ក្រោមមូលបទ “ធុរកិច្ចថ្មី នវានុវត្តន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល” នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។ ពិព័រណ៍នេះមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នគាំទ្រសហគ្រិនភាព, គ្រឹះស្ថានធនាគារ, ធុរកិច្ចថ្មី, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍន៍, សហគ្រាស, សិស្ស-និស្សិត ក៏ដូចជាសាធារណជនសរុបចំនួន ១០២០ រូប។ ពិព័រណ៍នេះត្រូវបានធ្វើឡើងក្រោមគោលបំណងចម្បងចំនួន៥ គឺ ១ ) ជំរុញបរិវត្តកម្មឌីជីថលសហគ្រាស និងលើកកម្ពស់សហគ្រិនភាព និងធុរកិច្ចថ្មី, ២) បញ្ជ្រាបការយល់ដឹងអំពីធុរកិច្ចថ្មីដល់តួអង្គពាក់ព័ន្ធ ជាពិសេសទៅដល់យុវជនដែលមានបំណងចង់បង្កើតធុរកិច្ចថ្មី, ៣) ផ្សព្វផ្សាយអំពីនីតិវិធីចុះបញ្ជីអាជីវកម្ម, នីតិវិធីស្នើសុំអាជ្ញាបណ្ណជំនាញ និងសេវាគាំទ្រផ្សេងៗ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម និងការបង្កើតធុរកិច្ចថ្មី, ៤) ពង្រីកបណ្ដាញគាំទ្រ និងកៀរគរតួអង្គពាក់ព័ន្ធក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ៥) ផ្សារភ្ជាប់សហគ្រិន និងនវានុវត្តន៍ជាមួយអ្នកជំនាញតាមវិស័យនីមួយៗ។ …
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”