សេចក្តីប្រកាសព័ត៌មានស្តីពី ស្វែងយល់ពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្វែងយល់ពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដោយមានការគាំទ្រពីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានរៀបចំសិក្ខាសាលា “ស្វែងយល់ពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី។ សិក្ខាសាលាតាមប្រព័័ន្ធវីដេអូនេះក៏មានការចូលរួមពីតំណាងសហព័ន្ធធុរកិច្ចសិង្ហបុរី និងតំណាងសភាពាពណិជ្ជកម្មកម្ពុជា សរុបចំនួនប្រមាណ ១៥០ រូប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា