សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (ICCOS-2026)​

នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ទីស្ដីការគណៈរដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (ICCOS-2026)​ ដែលបាន​បិទ​បញ្ចប់​ នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២៦​។​

សន្និសីទ​អន្តរជាតិ​នេះ​បាន​អនុម័ត​សេចក្តី​ប្រកាស​ទីក្រុង​ភ្នំពេញ​ ដោយ​បង្កើត​ឱ្យ​មាននូវ​ការ​ប្តេជ្ញា​ចិត្ត​ចំនួន​ ១១​ ចំណុច​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ពាក់ព័ន្ធ​។​ ការ​ប្តេជ្ញា​ចិត្ត​ទាំងនេះ​ គ្របដណ្តប់​លើ​ការ​សម្របសម្រួល​ក្នុង​ការ​អនុវត្ត​ច្បាប់​ ការ​កាត់​ផ្តាច់​រំហូរ​ហិរញ្ញវត្ថុ​ខុសច្បាប់​ ការ​ប្រមូល​ទ្រព្យសម្បត្តិ​ ត្រឡប់​មក​វិញ​ ការ​ការពារ​ជន​រង​គ្រោះ​ និង​វិធានការ​នានា​ដើម្បី​លុប​បំបាត់​ទីតាំង​ឆបោក​ធំៗ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​។​

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf