សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​

​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ ឆ្នាំ​២០២០​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រកាស​លុប​ និង​/​ឬ​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​។​ សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា​គេចវេស​មិន​បង់​ចំណូល​ជូន​រដ្ឋ​ជា​ច្រើន​ឆ្នាំ​ ហើយ​ខ្លះ​ទៀត​មិន​មាន​ប្រតិបត្តិការ​ និង​ខ្លះ​ទៀត​បាន​លាក់​ចំណូល​របស់​ខ្លួន​។​

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf