សេចក្តីប្រកាសព័ត៌មាន ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រាក់ឈ្នួលអប្បបរមាប្រចាំខែសម្រាប់ឆ្នាំ ២០២១។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបន្ថែម ២ ដុល្លារបន្ថែមលើប្រាក់ឈ្នួល ១៩០ ដុល្លារដែលនាំឲ្យប្រាក់ឈ្នួលអប្បបរមាសរុបកើនឡើងដល់ ១៩២ ដុល្លារក្នុងមួយខែ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១ សម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ