សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋ​មន្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ Carlos​ Felipe​ Jaramillo​ អនុប្រធាន​ធនាគារពិភពលោក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ី​ហ្វិ​ក​

​នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៦​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋ​មន្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ Carlos​ Felipe​ Jaramillo​ អនុប្រធាន​ធនាគារពិភពលោក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ី​ហ្វិ​ក​។​

​ក្នុង​ជំនួប​នេះ​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ដែល​កំពុង​អនុវត្ត​រវាង​កម្ពុជា​ និង​ធនាគារពិភពលោក​ ដោយ​ផ្តោត​លើ​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​។​ ភាគី​កម្ពុជា​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ការ​គាំទ្រ​បន្ត​របស់​ធនាគារពិភពលោក​ និង​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​រួម​បញ្ចូល​។

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf