​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិព័រណ៍​រូបថត​ អបអរ​ខួប​ ៦៥​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​គុយ​បា​

​នៅ​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួង​ព័​ត៌មាន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិព័រណ៍​រូបថត​ អបអរ​ខួប​ ៦៥​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​គុយ​បា​។​

ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២៦-​ អគ្គនាយកដ្ឋាន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ (AKP)​ នៃ​ក្រសួង​ព័ត៌មាន​ បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរដ្ឋទូត​គុយ​បា​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ រៀបចំ​ពិព័រណ៍​រូបថត​ នៅ​សាលចតុម្មុខ​មង្គល​ ទីស្តីការក្រសួង​ព័ត៌មាន​ នៅ​ថ្ងៃនេះ​ ដើម្បី​អបអរសាទរ​ខួប​ ៦៥​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​គុយ​បា​ (១៩៦០-២០២៥)​។​

ក្រសួងព័ត៌មាន

ទាញយក៖ pdf