សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ច​ពិគ្រោះ​យោបល់​គោលនយោបាយ​លើ​របាយការណ៍​សេដ្ឋកិច្ច​ និង​សង្គម​ នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០២៤

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ច​ពិគ្រោះ​យោបល់​គោលនយោបាយ​លើ​របាយការណ៍​សេដ្ឋកិច្ច​ និង​សង្គម​ នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០២៤​។​

​យោង​តាម​សេចក្តី​ប្រកាស​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ លី​ ធុ​ជ​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​គោលនយោបាយ​លើ​របាយការណ៍​សេដ្ឋកិច្ច​ និង​សង្គម​ នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០២៤​ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់​ និង​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​សម្រាប់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​របស់​អង្គការសហប្រជាជាតិ​ (UN-ESCAP)​ ដែល​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២៤​ នា​សណ្ឋាគារ​ហី​ម៉ា​វ៉ា​រី​ រាជធានី​ភ្នំពេញ​។​

គណៈកម្មាធិការជាតិអេស្កាប់

ទាញយក៖ pdf