សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤
នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិអេស្កាប់ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាស ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ។
គណៈកម្មាធិការជាតិអេស្កាប់