សេចក្តីប្រកាសព័ត៌មានស្ដីពីបទបង្ហាញជូនអង្គទូតស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីបទបង្ហាញជូនអង្គទូតស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបទបង្ហាញស្តីពីស្ថានភាពតំបន់វប្បធម៌កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ បទបង្ហាញនេះមានការចូលរួមពីប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ៤៤ រូប នឹងត្រូវបានដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
