សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​១១​ ដល់ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២៦​។​

​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ នឹង​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ព្រមទាំង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​នានា​ដែល​ជា​ការ​យកចិត្តទុកដាក់​រួម​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf