សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​ទស្សនកិច្ច​ការងារ​ នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ សាធារណរដ្ឋ​តួ​ក​គី​យ៉េ​ និង​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ ព្រមទាំង​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៧​ នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​

​នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​ទស្សនកិច្ច​ការងារ​របស់​ សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ សាធារណរដ្ឋ​តួ​ក​គី​យ៉េ​ និង​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ ព្រមទាំង​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៧​ នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​។​

​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាង​មុខ​របស់​ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ នឹង​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយនឹង​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​ សាធារណរដ្ឋ​តួ​ក​គី​យ៉េ​ និង​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf