សេចក្តីប្រកាសព័ត៌មានស្ដីពីការរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័សលើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនសាធារណជនជ្រាបថា ឆ្លើយតបទៅ នឹងការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា និងដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងធុរជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំយន្តការផ្តល់សេវាសាធារណៈរហ័សលើសេវាសុរិយោដី នៅរដ្ឋបាលកណ្តាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
