សេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង
នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ការប្រើប្រាស់គ្រឿងស្រវឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គម ជាពិសេសលើសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកដទៃ។ សារព័ត៌មានក៏បានបង្ហាញពីផលរំខានផ្សេងៗនៃការទទួលទានគ្រឿងស្រវឹងច្រើនលើសលប់ដូចជាជំងឺថ្លើម និងបញ្ហាមហារីក ការថប់បារម្ភ ការធ្លាក់ទឹកចិត្តជាដើម។
ក្រសួងសុខាភិបាល