សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាសិទ្ធិមនុស្សរវាងកម្ពុជា និងជប៉ុន
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា-ជប៉ុនលើកទី១២។
កិច្ចសន្ទនានេះ ដឹកនាំដោយ ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិនៃក្រសួងការបរទេសប្រទេសជប៉ុន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ