សេចក្ដីប្រកាសព័ត៌មានស្ដីពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្ដល់ថវិកា ១០ លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងផ្ដល់ជំនួយដល់ជនរងគ្រោះនៅ កម្ពុជាក្នុងឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផ្ដល់ថវិកា ១០ លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងផ្ដល់ជំនួយដល់ជនរងគ្រោះនៅកម្ពុជាក្នុងឆ្នាំ ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត ផ្ដោតសំខាន់លើការបោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម បង្កើនការផ្ដល់ជំនួយដល់ជនរងគ្រោះ ការអប់រំគ្រោះថ្នាក់អំពីមីន និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ដើម្បីសម្រេចគោលដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគ្មានមីនត្រឹមឆ្នាំ ២០២៥។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)