សេចក្តីជូនដំណឹងស្តីពី ការបើកតំបន់សម្បទានរ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ

នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ ការ​សម្រេច​ប្រកាស​បើក​តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០៤​ ទីតាំង​ ដើម្បី​ឱ្យ​បណ្តា​ក្រុមហ៊ុន​រ៉ែ​ក្នុង​ និង​ក្រៅប្រទេស​ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​ ដូច​មាន​បញ្ជាក់​ក្នុង​ “​ផែនទី​ទីតាំង​ និង​កូ​អ័​រ​ដោ​ណេ​”​។​ តំបន់​ទាំង​ ០៤​ រួម​មាន​៖

១-​ តំបន់​ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ និង​ឃុំ​ក្រសាំង​ ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ​ ឃុំ​គំរូ​ ស្រុក​ថ្មពួក​ ឃុំ​ប៉ោយ​ចារ​ ឃុំ​ណាំ​តៅ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​ មាន​ផ្ទៃដី​ស្វែង​រុករក​រ៉ែ​លោហៈ​ (១៩៨​ គម​២)

២-​ តំបន់​ឃុំ​ខ្យង ​និង​ឃុំ​ច្រាច់​ ស្រុក​ជ័យ​សែន ​និង​ឃុំ​ឆែប​មួយ​ ស្រុក​ឆែប​ ខេត្តព្រះវិហារ​ មាន​ផ្ទៃដី​ស្វែង​រុករក​រ៉ែ​លោហៈ​ (៧៩,៧០​ គម​២)

៣-​ តំបន់​ភ្នំ​តា​សូរ​ ភូមិ​ជ្រៃ​ ឃុំ​ខ្វាវ​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ មាន​ផ្ទៃដី​ស្វែង​រុករក​រ៉ែ​លោហៈ​ (៦៨,៩២​ គម​២)

៤-​ តំបន់​ភ្នំ​រមាស​ហែក​ ឃុំ​ថ្មី​ ឃុំ​ស្ទឹង​កែវ​ និង​ឃុំ​ព្រៃ​ថ្នង​ ស្រុក​ទឹកឈូ​ និង​ឃុំ​ល្បើក​ ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក​ ខេត្តកំពត​ មាន​ផ្ទៃដី​ស្វែង​រុករក​រ៉ែ​លោហៈ​ (១០៨,៤០​ គម​២)​។

ក្រសួងរ៉ែ​ និងថាមពល

ទាញយក៖ pdf