សេចក្តីប្រកាសព័ត៌មានស្តីកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ​ និងព័ត៌មាន​ នៃរដ្ឋសភា​ ជាមួយនឹងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ​ ឃោសនាការ​ និងព័ត៌មាន​ នៃរដ្ឋសភា​ ជាមួយនឹងក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាគ្នា​ដើម្បីស្វែងយល់ពី ​”គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក” ក៏ដូចជាការទូតសេដ្ឋកិច្ច ក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ និងតួនាទីក្នុងឆាកអន្តរជាតិរបស់កម្ពុជា។ ស្ថាប័នទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានអំពីបច្ចុប្បន្នភាពលើសភាពការណ៍អន្តរជាតិ និងបន្តកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីការពារកិត្តិយស និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

រដ្ឋសភាកម្ពុជា​

ទាញយក៖ pdf