សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​វេច​ខ្ចប់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ការ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ “​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​វេច​ខ្ចប់​កម្ពុជា​” ​ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​ប្រកួត​ ប្រជែង​ និង​និរន្តរភាព​ នៃ​ឧស្សាហកម្ម​ម្ហូបអាហារ​។​ 

​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការ​វេច​ខ្ចប់​កម្ពុជា​ ដំណើរការ​ ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ដែល​មិន​ត្រឹម​ តែ​ដើរតួ​នាទី​ជា​មជ្ឈមណ្ឌល​ បណ្តុំ​សម្រាប់​អាជីវកម្ម​ ប៉ុណ្ណោះ​ ទេ​ថែម​ទាំង​ជា​វេទិកា​សម្រាប់​និស្សិត​ និង​អ្នក​ ស្រាវជ្រាវ​ រៀនសូត្រ​ ដក​ពិសោធន៍​និង​ផ្សារ​ភ្ជាប់​រវាង​ គម្លាត​ ចំណេះដឹង​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់ស្តែង​។​

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf