សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០“។ យុទ្ធសាស្ត្រនេះ គឺជាការធ្វើបច្ចុប្បន្នកម្មលើកទី៤ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ដំបូងនាឆ្នាំ២០០១ ដោយទទួលបានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ឯកសារនេះមានចក្ខុវិស័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពធន់ ពិពិធភាព បរិយាបន្ន និងនវានុវត្តន៍ ដោយផ្តោតលើគោលដៅសំខាន់ៗដូចជា ការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសេដ្ឋកិច្ច។
ធនាគារជាតិនៃកម្ពុជា
