សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ (QR​ Code)​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន​ Ant​ International​ តាម​រយៈ​ប្រព័ន្ធ​បាគង​ និង​កម្មវិធី​ Alipay+

​នៅ​ថ្ងៃ​ទី​ ១៤​ ខែតុលា​ ឆ្នាំ​ ២០២៤​ ធនាគារជាតិ​ នៃ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ (QR​ Code)​ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន​ Ant​ International​ តាម​រយៈ​ប្រព័ន្ធ​បាគង​ និង​កម្មវិធី​ Alipay+​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន​ Ant​ International​ បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ទូទាត់​ឆ្លង​ដែន​តាម​ឃ្យូ​អរ​កូត​ (QR​ Code)​ រវាង​ប្រព័ន្ធ​ទូទាត់​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ និង​បណ្ដាញ​ទូទាត់​ពិភពលោក​Alipay+​ របស់​ក្រុមហ៊ុន​ Ant​ International​ នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២៤។​

ធនាគារជាតិ នៃកម្ពុជា

ទាញយក៖ pdf