សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើ​ក​​ទី​៤​ ឆ្នាំ​២០២៥​ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុ​ស្ស​​

​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៤​ ឆ្នាំ​២០២៥​ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១០-១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ទីក្រុង​ម៉ា​ឡា​កា​ ប្រទេស​ម៉ា​ឡេ​ស៊ី​។​ កិច្ចប្រជុំ​នេះ​ ដែល​មានការ​ចូលរួម​ពី​តំណាង​កម្ពុជា​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ បាន​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ រវាង​សមាជិក​ អាយ​ឆា​ (AICHR)​ និង​ស្ថាប័ន​ដទៃ​ទៀត​ រួម​ទាំង​ការ​ចែករំលែក​ចក្ខុវិស័យ​ បញ្ហា​ប្រឈម​ និង​វិស័យ​អាទិភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​។​ ​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf