សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៥​ នៃ​គណៈកម្មការ​ចម្រុះ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​

​នៅ​ថ្ងៃ​ទី​ ២១​ ខែសីហា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​៥​ នៃ​គណៈកម្មការ​ចម្រុះ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ ឯកឧត្ដម​ សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ធ្វើ​ជា​សហ​ប្រធាន​អង្គប្រជុំ​ជាមួយ​ លោក​ជំទាវ​ Retno​ L.P.​ Marsudi​ រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៥​ នៃ​គណៈកម្មការ​ចម្រុះ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២៤​ នៅ​រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​។​​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf