សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុក​ ស៊ី​ផា​ន់​ណា​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ទំនាក់ទំនង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ស្តី​ពី​ការ​ស្តារ​ពិភពលោក​ឡើង​វិញ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុក​ ស៊ី​ផា​ន់​ណា​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ទំនាក់ទំនង​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​ស្តី​ពី​ការ​ស្តារ​ពិភពលោក​ឡើង​វិញ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩។

​កិច្ចប្រជុំ​កំពូល​នេះ​បាន​បញ្ចប់​ថា​ ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​បង្កើត​ជា​វិបត្តិ​សកលលោក​ ដែល​ជះ​ឥទ្ធិពល​ដែល​មិន​អាច​ត្រឡប់​វិញ​បាន​លើ​ស្ថានភាព​សុខភាព​ សង្គម​ សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​នៃ​ប្រទេស​ទាំងអស់​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf