សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ាន
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ាន នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ាន។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ