សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នាទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីស្មារតីរួមដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានលើកអំពីការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងកំពុងបន្តអនុវត្តក្នុងវិស័យនានាជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពសេដ្ឋកិច្ចសង្គមកម្ពុជា និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងអូស្ត្រាលី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ